រាជរដ្ឋាភិបាលផ្តល់អាទិភាពដល់រោងម៉ាស៊ីនកិនស្រូវ២កន្លែង នៅខេត្តបាត់ដំបង ឲ្យទទួលបានកម្ចីឥណទានពីធនាគារ ADB យកទៅធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ

FN ៖ រោងម៉ាស៊ីនកិនស្រូវចំនួន ២កន្លែង​ នៅខេត្តបាត់ដំបង ដែលជារោងម៉ាស៊ីនមានអាជ្ញាបណ្ណត្រឹមត្រូវ ក្នុងការនាំអង្ករចេញទៅបរទេសនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិអាទិភាពឲ្យទទួលបានប្រាក់កម្ចីឥណទាន ពីធនគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីយកទៅធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករ តាមរយៈគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ RICE-SDP ប្រចាំខេត្តបាត់ដំបង។ គម្រោងនេះ ត្រូវបានលើកឡើងដោយលោក ឈឹម សាបុន នាយកគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ RICE-SDP ប្រចាំខេត្តដំបង នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅសាលាខេត្តបាត់ដំបង ក្នុងឱកាសរៀបចំជួបជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលមានអាជ្ញាបណ្ណនាំអង្ករចេញទៅលក់នៅបរទេស ដែលមានទីតាំងនៅខេត្តបាត់ដំបង ដើម្បីពិភាក្សាស្វែងយល់ និងផ្សព្វផ្សាយ អំពីការផ្តល់ប្រាក់កម្ចីឥណទាន ពីធនាគារ ADB ជូនម្ចាស់រោងម៉ាស៊ីនកិនស្រូវ ចំនួន២ ដែលមានអាទិភាពមុនគេ ក្នុងខេត្តបាត់ដំបង។ លោកនាយកថ្លែងយ៉ាងដូច្នេះថា «នេះជាឱកាសល្អមួយសម្រាប់ខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាល សហការជាមួយធនាគារ ADB បានបង្កើតគម្រោង RICE-SDP នេះឡើង ដើម្បីលើកស្ទួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករខ្នាតធំ ងាយស្រួលក្នុងការផលិត … Continue reading រាជរដ្ឋាភិបាលផ្តល់អាទិភាពដល់រោងម៉ាស៊ីនកិនស្រូវ២កន្លែង នៅខេត្តបាត់ដំបង ឲ្យទទួលបានកម្ចីឥណទានពីធនាគារ ADB យកទៅធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ